SHOW / EPISODE

ពន្ធលើប្រាក់បៀរវត្ស

17m | Jun 18, 2022

ជាមួយនឹងបញ្ហាសាកលដូចជា វិបត្តិជម្ងឺកូវីដ-១៩ ក៏ដូចជា វិបត្តិសង្គ្រាមរុស្សីនិងអ៊ុយក្រែន បាននិងកំពុងបង្កហានិភ័យដល់សេដ្ឋកិច្ចសាកលយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្តី ក៏កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាស្ថិតនៅក្នុងស្ថានភាពទប់ទល់បាន ជាមួយនិងកំណើនវិជ្ជមានផងដែរ។ ការណ៍មានកត្តារួមផ្សំជាច្រើន ពិសេសការប្រមូលពន្ធអាករបានក្លាយជាប្រភពចំណូលរបស់រដ្ឋមួយយ៉ាងសំខាន់របស់រដ្ឋ។ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ពន្ធលើប្រាក់បៀរវត្ស” មកពិភាក្សា។


វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះ គឺលោក កើយ វិញគឿម បច្ចប្បន្នជា អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ និងជាគ្រូបង្រៀនផ្នែកនីតិថវិកា និងពន្ធដារ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។​

Audio Player Image
សមាគមសាលាត្រាជូ - Sala Traju Association
Loading...