SHOW / EPISODE

ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ (ផ្នែកទី ១)

22m | Aug 6, 2022

បញ្ហាសម្អាតប្រាក់បាននិងកំពុងក្លាយជាប្រធានបទមួយ ទទួលការចាប់អារម្មណ៍អំពីសាធារណជននៅក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។ តើការសម្អាតប្រាក់នេះមានន័យថាលាងលុយមែនរឺទេ? តើការសម្អាតប្រាក់ មានន័យថាមានន័យថាលុយកក្វក់? តើប្រធានបទខាងលើមានភាពសាំញ៉ាំដូចម្តេចខ្លះ? 


ឆ្លើយតបនិងនិន្នាការខាងលើ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ” មកពិភាក្សា។


វាគ្មិនកិត្តិយសរបស់យើងសម្រាប់លេខទី២៦នេះគឺ លោក អាន សុវឌ្ឍនា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាទីប្រឹក្សាក្រសួងយុត្តិធម៌ ជាមេធាវីប្រចាំឲ្យនិយ័តករមូលប័ត្រកម្ពុជា ជាទីប្រឹក្សាច្បាប់នៅការិយាល័យមេធាវី ប៊ុន និងសហការី និងគ្រូបង្រៀនមុខវិជ្ជាច្បាប់។

Audio Player Image
សមាគមសាលាត្រាជូ - Sala Traju Association
Loading...