SHOW / EPISODE

ការប្រើប្រាស់កម្លាំងក្នុងច្បាប់អន្តរជាតិ

20m | Jul 3, 2022

បញ្ហាសន្តិសុខអន្តរជាតិនៅតែបន្តជាបញ្ហាដំឡូងក្តៅ និងរសើប។ ការឈ្លានពាន ការគម្រាមគំហែង ការប្រើប្រាស់អាវុធ ទៅលើរដ្ឋអធិបតេយ្យមួយនៅតែបន្តមាន ដែលបង្កទៅជាការព្រួយបារម្ភមួយសម្រាប់សហគមន៍អន្តរជាតិ។ ដោយសង្កេតឃើញពីសារៈសំខាន់នៃប្រធានបទនេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រើប្រាស់កម្លាំងក្នុងច្បាប់អន្តរជាតិ” មកពិភាក្សា។


វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោក រស់ សយម្ភូ

អ្នកស្រាវជ្រាវដំបូងសមាគមសាលាត្រាជូ។


ផតកាសលេខពិសេសទី ២៤ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃបទដ្ឋានគតិយុត្តអន្តរជាតិសម្រាប់ការប្រើប្រាស់កម្លាំង ដែលវាគ្មិននឹងគូសបញ្ជាក់អំពីទ្រឹស្តីច្បាប់ ក៏ដូចជា ការប្រែប្រួលនៃវិធានមួយនេះ។

Audio Player Image
សមាគមសាលាត្រាជូ - Sala Traju Association
Loading...