SHOW / EPISODE

បទដ្ឋានគតិយុត្តខ្មែរនាអតីតកាល សម័យបុរាណ (សម័យអង្គរ)

31m | Apr 9, 2022

ការស្វែងយល់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន គឺមានសារៈសំខាន់ណាស់ដើម្បីស្វែកយល់ថាខ្លួនឯងជាអ្នកណា។ ស្របពេលដែលពិធីបុណ្យប្រពៃណីជាតិជិតចូលមកដល់ រូមទាំងដើម្បីចូលរូមក្នុងការលើកតម្កើនមរតកវប្បធម៌ប្រវត្តិសាស្ត្រជាតិ សមាគមន៍សាលាត្រាជូបានលើកយកប្រធានបទ «បទដ្ឋានគតិយុត្តខ្មែរនាអតីតកាល សម័យបុរាណ (សម័យអង្គរ)» មកពិភក្សានៅសប្តាហ៍នេះ។

លេខទី១៥ នេះ ផ្តោតលើប្រវត្តិប្រព័ន្ធយុត្តិធម៌ខ្មែរសម័យបុរាណ ភស្តុតាងសម្រាប់សិក្សាអំពីប្រព័ន្ធតុលាការខ្មែរសម័យបុរាណ ឯកសារច្បាប់គោលខ្មែរសម័យបុរាណ​ប្រើប្រាស់ និងដំណើរការទូទៅរបស់តុលាការខ្មែរសម័យបុរាណរួមទាំងទោសទណ្ឌ។

វាគ្មិនជំនាញ គឺ លោក សួង សុខរ៉ូ មន្ត្រីផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ សព្វថ្ងៃខ្ញុំក៏ជានិស្សិតថ្នាក់បណ្ឌិត នៅវិទ្យាស្ថានជាតិភាសា និងអារ្យធម៌បូព៍ាប្រទេស នៃទីក្រុងប៉ារីស៍ ប្រទេសបារាំង។ ក្រៅពីនេះខ្ញុំក៏ជាសមាជិកនិពន្ធនាយក សម្រាប់សៀវភៅ កម្រងពត៌មានវប្បធម៌ខ្មែរ របស់អង្គការយសោធរ ដែលចេញផ្សាយក្នុងមួយឆ្នាំ១លេខ។

Audio Player Image
សមាគមសាលាត្រាជូ - Sala Traju Association
Loading...