SHOW / EPISODE

គោលនយោបាយជុំរុញពាណិជ្ជកម្មកម្ពុជា (ផ្នែកទី១)

14m | May 14, 2022

ពាណិជ្ជកម្ម គឺជាវិស័យមួយដ៏សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។ នៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩ សកម្មភាពពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែវិធានការសុខាភិបាលផ្សេងៗដែលធ្វើឱ្យសង្វាក់ផ្គត់ផ្គង់មានការរាំងស្ទះ។ ដើម្បីធ្វើឱ្យប្រសើឡើងវិញនូវវិស័យមួយនេះ សេដ្ឋកិច្ចមួយតម្រូវឱ្យមាននូវគោលនយោបាយពាណិជ្ជកម្មដែលមានប្រសិទ្ធិភាពក្នុងការឆ្លើយតបនឹងវិបត្តិនៅចំពោះមុខ និងក្រសោបយកកាលានុវត្តភាពដែលមាន។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “គោលនយោបាយពាណិជ្ជកម្ម” មកពិភាក្សា។


វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ អុឹម ច័ន្ទបូរមី ប្រធានការិយាល័យអឺរ៉ុប អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម, អនុបណ្ឌិតនីតិពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ម៊ែល បន, អូស្រ្តាលី និងជាអ្នកស្រាវជ្រាវដំបូងរបស់សាលាត្រាជូ។ 


ផតកាសលេខពិសេសទី ១៩ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃគោលនយោបាយពាណិជ្ជកម្មទាំងផ្នែកទ្រឹស្តី និងការអនុវត្តនៅកម្ពុជា ទំនាក់ទំនងនៃគោលនយោបាយពាណិជ្ជកម្មជាតិទៅនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងគោលនយោបាយពាណិជ្ជកម្មដែលកម្ពុជាបានដាក់ចេញនាពេលកន្លងមកដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។

Audio Player Image
សមាគមសាលាត្រាជូ - Sala Traju Association
Loading...